ដំណើរការក្នុងការផលិតចេកឆាប
ដំណើរការក្នុងការផលិតចេកឆាប
ដំណាក់កាលទី១៖ សម្ភារៈសម្រាប់ប្រើប្រាស់ក្នុងការផលិតចេកឆាប
⇒ វត្ថុធាតុដើម (ចេកចាស់)
⇒ គ្រឿងទេស (ស្ករត្នោត អំបិល ទឹក ប៊័រ ប្រេងឆា)
⇒ សម្ភារៈចង្ក្រាន (ខ្ទះ ចានដែក ជ្រុញ កាំបិត ស្រោមដៃ កំបិតមុខពីរ)
ដំណាក់កាលទី២៖ បកចេក
⇒ បកចេកហើយយកទៅត្រាំទឹកអំបិល ⇒ ស្រងនិងយកចេញមកឈូសជាចំណិតតូចៗ ⇒ ហាលចេញឲ្យស្រពាប់
ដំណាក់កាលទី៣៖ កូរទឹកស្ករ
⇒ ដាំទឹកឲ្យពុះ ⇒ ដាក់ស្ករត្នោត និងប៊័រចូលហើយដាំវាឲ្យពុះ ⇒ បិទភ្លើង និងទុកឲ្យត្រជាក់
ដំណាក់កាលទី៤៖ បំពងចេក
⇒ ដាក់ខ្ទះនៅលើភ្លើង ចាក់ប្រេងឆាចូល ហើយរងចាំឲ្យប្រេងក្តៅ
⇒ ដាក់ចេកដែលហាលទៅក្នុងប្រេង រងចាំឲ្យចេកឡើងស្រួយល្មម
⇒ ស្រងចេកដាក់មួយអន្លើយ
ដំណាក់កាលទី៥៖ លាយទឹកស្ករ
⇒ លាយចេកដែលបំពងរួចលាយជាមួយទឺកស្ករ ⇒ បំពងសារជាថ្មីឲ្យចេញស្ងួត ⇒ ស្រងចេកដាក់មួយអន្លើយ
ដំណាក់កាលទី៦៖ វេចខ្ចប់
⇒ ទុកចេកដែលបំពងរួចឲ្យត្រជាក់ ⇒ យកចេកទៅដាក់នៅក្នុងប្រអប់បិទកុំឲ្យចូលខ្យល់
ទំនាក់ទំនងដើម្បីបញ្ជាទិញ៖
Tel: 0979 105 080 (Telegram)
E-mail: bonick.kaing168@gmail.com
Comments
Post a Comment